រាជរដ្ឋាភិបាលកម្ពុជា តម្រូវឲ្យក្រុមការងារហិរញ្ញវត្ថុតាមក្រសួង ស្ថាប័ន ក្រោមឱវាទរបស់ខ្លួនរៀបចំផែន កាថវិកាឆ្នាំ២០២១ ឲ្យចំសកម្មភាពរបស់ស្ថាប័ន និងស្របតាមការកែទម្រង់ ប្រព័ន្ធថវិកាឆ្នាំ២០២១ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ កាលពីថ្ងៃទី៩ មិថុនា ឆ្នាំ២០២០ ។ សារាចរដែល សំដៅដល់ការរៀបចំផែនការថវិកាតាមក្រសួងសា្ថប័ន ឲ្យចំទិសដៅនិងទាន់ពេលវេលា ដើម្បីរាជរដ្ឋាភិបាលរៀបចំច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១នៅក្នុងកាលៈទេសៈ ប្រទេសជាតិកំពុងជួបវិបត្តិសេដ្ឋកិច្ចជាមួយពិភពលោកដោយសារជំងឺកូវីដ១៩។
ក្នុងសារាចរណែនាំ រដ្ឋាភិបាលកម្ពុជាថា កំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២០ អាចមានកំណើនអវិជ្ជមាន ១,៩% ដោយសារវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចបន្តិច វិញនៅឆ្នាំ២០២១។ ឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជានឹងងើបបានត្រឹម៣,៥%។
រាជរដ្ឋាភិបាលបានរំលឹកដល់ក្រសួងស្ថាប័នក្រោមឱវាទ ត្រូវយកចិត្តទុកដាក់កែលម្អគុណភាព ផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២១ឆ្នាំ២០២៣ ដោយធានាការផ្សារភ្ជាប់ថវិកាទៅនឹងអាទិភាព គោលនយោបាយដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
សម្តេចហ៊ុន សែន បានកំណត់ថា “ក្រុមថវិកាតាមក្រសួង ត្រូវខិតខំធានាធានាឲ្យប្រាកដថា ទាំងធនធាន និងទាំងសកម្មភាពការងារទាំងអស់របស់ក្រសួង ស្ថាប័នខ្លួន ត្រូវបានដាក់បញ្ជូល ឬឆ្លុះបញ្ចាំងក្នុងផែន ការយុទ្ធសាស្ត្រថវិកាសំដៅធានាថាថវិកាត្រូវបានវិភាជត្រង់ទៅចំសកម្មភាព និងចំសេចក្តីត្រូវការយ៉ាង ពិតប្រាកដរបស់អងគភាព អនុវត្តសកម្មភាពរៀងៗខ្លួន ព្រមទាំងធានាឲ្យបាននូវតុល្យភាព ថវិកាហើយឆ្លើយតបជាអតិបរមាទៅនឹងគោលបំណងគោលនយោបាយ និងរវាងកម្មភាពដែលបានរៀបចំក្នុងផែនការយុទ្ធសាស្ត្រថវិកា។
លុយកាន់តែពិបាករក៖ ក្រសួងត្រូវរៀបចំផែនការថវិកាឆ្នាំ២០២១ ឲ្យចំសកម្មភាពអាទិភាព
រាជរដ្ឋាភិបាលបានតម្រូវឲ្យក្រសួងស្ថាប័ន រដ្ឋរៀបចំផែនការថវិការបស់ខ្លួន ផ្ញើទៅក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុឲ្យបានមុនថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ដើម្បីក្រសួងនេះមានពេលវេលាគ្រប់គ្រាន់ដើម្បីពិនិត្យ បូកសរុបស្នើបំភ្លឺបន្ថែម។ជាទម្លាប់ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងតាមឆ្នាំនីមួយៗត្រូវរដ្ឋសភាអនុម័តឲ្យបានមុខដំណាច់ឆ្នាំចាស់ដើម្បី អនុវត្តនៅដើមឆ្នាំថ្មី។មានន័យបើច្បាប់រហិញ្ញវត្ថុឆ្នាំ ២០២១ត្រូវ អនុម័តនីឲៅចុងឆ្នាំ២០២០។
នៅក្នុងសារាចរណែនាំ រាជរដ្ឋាភិបាលបានបញ្ជាក់ថា ក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២១ ត្រូវឈរលើមូលដ្ឋានបន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ បន្តរក្សាលំនឹងនិងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការបរិការណ៍នៃជំងឺកូវីដ១៩ តាមរយៈការជំរុញការនាំចេញឲ្យអស់ពីសក្តានុពល ៕