ទំព័រដើម ទាន់ហេតុការណ៍ កូរ៉េខាងជើង​ថា ខ្លួន​អស់​ទំនុកចិត្ត​លើ​កូរ៉េខាងត្បូង​ហើយ

កូរ៉េខាងជើង​ថា ខ្លួន​អស់​ទំនុកចិត្ត​លើ​កូរ៉េខាងត្បូង​ហើយ

មន្ត្រី​ទីក្រុង​ព្យុងយ៉ាង​ដែល​ទទួលបន្ទុក​កិច្ចការ​កូរ៉េខាងត្បូង បាន​និយាយ​នៅ​ថ្ងៃទី​១២ ខែមិថុនា កូរ៉េខាងជើង​អស់​ទំនុកចិត្ត​លើ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ហើយ និង​បាន​ព្រមាន​ទីក្រុង​សេ​អ៊ូ​លពី​ផលវិបាក​នៅពេល​ខាងមុខ​ទៀតផង​។ ការព្រមាន​នេះ ជា​សារ​ថ្មី​មួយទៀត​របស់​កូរ៉េខាងជើង​ដែល​បាន​រិះគន់​កូរ៉េខាងត្បូង​ពាក់ព័ន្ធ​ការមិន​ទប់ស្កាត់​ជនភៀសខ្លួន​កូរ៉េខាងជើង​ដែល​បង្ហោះ​ខិ​ត្ត​បណ្ណ​ឆ្លង​ព្រំដែន​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​។

មួយរយៈ​ពេល​ចុង​ក្រោយនេះ កូរ៉េខាងជើង បាន​ប្រើ​ពាក្យសម្ដី​វាយប្រហារ​កូរ៉េខាងត្បូង​លើ​អ្វី​ខ្លួន​ចាត់ទុកជា​ការមិន​អើពើ​នឹង​កិច្ចព្រមព្រៀង​អន្តរ​កូរ៉េ​តាមរយៈ​ការ​បណ្ដែតបណ្ដោយ​ឲ្យ​ជនភៀសខ្លួន​កូរ៉េខាងជើង​បង្ហោះ​ខិ​ត្ត​បណ្ណ​ដែល​វាយប្រហារ​លោក គីម ជុង​អ៊ុន ចូល​ទឹកដី​កូរ៉េខាងជើង​។ បើទោះជា​រដ្ឋាភិបាល​សេ​អ៊ូ​ល រួមទាំង​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង ប្ដេជ្ញា​ទប់ស្កាត់​មិន​មានរឿង​បែបនេះ​កើតឡើង​រហូត​ធ្វើ​ច្បាប់​ហាមឃាត់​ក្ដី ទីក្រុង​ព្យុងយ៉ាង​មិនបាន​ស្ងប់ចិត្ត​ឡើយ​។​

​លោក Jang Kum-chol នាយក​រណសិរ្ស​រួបរួម​ដែលជា​នាយកដ្ឋាន​ទទួលបន្ទុក​ទំនាក់ទំនង​អន្តរ​កូរ៉េ​របស់​កូរ៉េខាងជើង ចាត់ទុក​សេចក្ដីថ្លែងការណ៍​របស់​កូរ៉េខាងត្បូង​ជាការ​សុំទោស​ដែល​គួរតែ​ត្រូវបាន​សាទរ​។ ប៉ុន្តែ​លោក​បាន​ហៅ​សេចក្ដីថ្លែងការណ៍​នោះ គ្រាន់តែ​ជាការ​កេងចំណេញ​ស្ថានការណ៍​សព្វថ្ងៃ ព្រោះ​បើ​ប្រៀបធៀប​នឹង​អ្វីដែល​កូរ៉េខាងត្បូង​បានធ្វើ គឺ​មិន​សក្តិសម​ឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA នៅ​ថ្ងៃទី​១២ ខែមិថុនា​។​ «​ឧប្បត្តិហេតុ​ថ្មីៗ​នេះ បាន​កម្ទេច​ទៅជា​ចម្រៀកៗ​ទំនុកចិត្ត​លើ​អាជ្ញាធរ​កូរ៉េខាងត្បូង​ដែល​យើង​ប្រឹងប្រែង​ដើម្បី​កសាងឡើង​។​» នេះ​ជាការ​បញ្ជាក់​របស់លោក Jang ដែល​បន្ថែមថា កូរ៉េខាងត្បូង​លែង​ចង់​ចរចា​ទល់មុខ​ជាមួយ​កូរ៉េខាងត្បូង​ទៀតហើយ ព្រោះ​កូរ៉េខាងត្បូង​ធ្វើជា​ចរចា​ដើម្បី​ចង់បាន​លទ្ធផល​ធំដុំ ប៉ុន្តែ​មិនបាន​ធ្វើ​សកម្មភាព​អ្វី​ឡើយ​។

បើតាម​មន្ត្រី​កូរ៉េខាងជើង​រូបនេះ ចាប់ពីពេលនេះ​ទៅ ពេលវេលា​នឹង​ក្លាយជា​ការឈឺចាប់ និង​សោកស្ដាយ​សម្រាប់​កូរ៉េខាងត្បូង​។​ ​លោក Jang បន្ត​រិះគន់ថា កូរ៉េខាងត្បូង​បានតែ​និយាយ​ប៉ុណ្ណោះ ហើយ​ឌឺដង​ការធ្វើ​ច្បាប់​របស់​សេ​អ៊ូ​ល​ដើម្បី​ទប់ស្កាត់​សកម្មជន​កូរ៉េខាងជើង​បង្ហោះ​ខិ​ត្ត​បណ្ណ​ទៀតផង​។ មន្ត្រី​រូប​និយាយ​ផ្លែផ្កា​ថា បើ​គិតគូរ​ទំនាក់ទំនង​អន្តរ​កូរ៉េ​មែន កូរ៉េខាងត្បូង​គួរតែបង្កើត​ច្បាប់​បាន​ច្រើន​តាំងពី​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ជួប​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ប៉ាន់​មុន​ជុម​នៅ​ឆ្នាំ​២០១៨​មក​។​ ​កន្លងទៅ មិនមែន​និយាយ​តែ​មាត់​ឡើយ កូរ៉េខាងជើង​ក៏បាន​កាត់ផ្ដាច់​បណ្ដាញ​ទំនាក់ទំនង​ទាំងអស់​រាប់ទាំង​ខ្សែ​ទំនាក់ទំនង​ពិសេស​រវាង​ទីស្នាក់ការ​បក្ស​ពលករ​កូរ៉េ​ដែលជា​ការិយាល័យ​ធ្វើការ​របស់លោក គីម និង​វិមាន​Cheong Wa Dae របស់លោក មូ​ន ផងដែរ​។ កូរ៉េខាងជើង​ក៏​ពន្លះ​អាមេរិក និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដែល​បង្ហាញ​ក្ដីបារម្ភ​ពី​បញ្ហា​នេះ​ទៅទៀត​៕

ភ្ជាប់ទំនាក់ទំនងតាម

16,985ក្រុម​អ្នក​គាំ​ទ្រអ្នកចូលចិត្ត
2,458ចំនួនអ្នកតាមដានអ្នកតាមដាន

ព័ត៌មានគួអាន

តើអ្វីទៅជា Coronavirus (COVID-19)?

សូមស្ដាប់កាបកស្រាយរបស់ អ្នកស្រី Lisa Maragakis អំពី Coronavirus (COVID-19) នៅខាងក្រោមនេះ៖ https://youtu.be/sHP0UIdZyI4

ការ​វះ​កាត់​ប្តូរ​សួត​ទ្វេ​ដង​ដោយ​ជោគ​ជ័យ​លើ​អ្នក​ជំងឺ​កូវីដ​១៩​អាយុ​ខ្ទង់​២០​ឆ្នាំ​ ផ្តល់​ក្តី​សង្ឃឹម​ដល់​អ្នក​ដទៃ​ទៀត​

វេជ្ជបណ្ឌិតបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ១១ ខែមិថុនាថា ស្ត្រីអាយុខ្ទង់ ២០ ឆ្នាំម្នាក់បានក្លាយជាមនុស្សដំបូងគេនៅសហរដ្ឋអាម៉េរិកដែលបានទទួលការវះកាត់ប្តូរសួតទ្វេដងសម្រាប់ជំងឺកូវីដ៩ ដោយផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺផ្សេងទៀតដែលកើតកូវីដ។ នាងបានចំណាយពេល ៦ សប្តាហ៍នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ Northwestern Memorial នៃទីក្រុងឈីកាហ្គោ កន្លែងដែលម៉ាស៊ីនទ្រទ្រង់ជីវិតបានបំពេញការងារបេះដូងនិងសួតរបស់នាងដើម្បីរក្សាជីវិតរបស់នាង។

លុយ​កាន់តែ​ពិបាក​រក​៖ ក្រសួង​ត្រូវ​រៀបចំ​ផែនការ​ថវិកា​ឆ្នាំ​២០២១ ​ឲ្យ​ចំ​សកម្មភាព​អាទិភាព

រាជរដ្ឋាភិបាល​កម្ពុជា តម្រូវ​ឲ្យ​ក្រុមការងារ​ហិរញ្ញវត្ថុ​តាម​ក្រសួង ស្ថាប័ន ក្រោម​ឱ​វាទ​របស់​ខ្លួនរៀបចំ​ផែន កា​ថវិកា​ឆ្នាំ​២០២១ ឲ្យ​ចំ​សកម្មភាព​របស់​ស្ថាប័ន និង​ស្រប​តាម​ការ​កែទម្រង់ ប្រព័ន្ធ​ថវិកា​ឆ្នាំ​២០២១ឆ្នាំ​២០២៥ របស់​រាជរដ្ឋាភិបាល​។ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ចេញ​សារាចរ​ណែនាំ​ស្តី​ពី​ការ​រៀបចំ​ផែនការយុទ្ធ​សាស្ត្រ​ថវិកា​ឆ្នាំ​២០២១ ​ដល់​ឆ្នាំ​២០២៣ កាលពី​ថ្ងៃ​ទី​៩​ មិថុនា​ ឆ្នាំ​២០២០ ​។...

កម្ពុជា ស្នើ​ក្រុមហ៊ុន​របស់​ចិន​ឲ្យ​ជួយ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​អេឡិចត្រូនិក

ភ្នំពេញៈ លោក ប៉ាន សូរស័ក្ដ រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​របស់​កម្ពុជា​បាន​ស្នើ​ឲ្យ Huawei ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈាន​មុខ​គេ​របស់​ចិន​ជួយ​បង្កើន​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​ការជួញដូរ​អនឡាញ​នៅ​កម្ពុជា ដើម្បី​រួមចំណែក​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការផ្លាស់ប្តូរ​ប្រទេស​ទៅ​ជា​សេដ្ឋកិច្ច​ឌីជីថល និង​ឈាន​ទៅ​ចាប់​យក​កំណើន​ថ្មីៗ​។ សំណើ​នេះ​ត្រូវបាន​ធ្វើ​ឡើង​ក្នុង​ឱកាស​នៃ​ជំនួប​ជាមួយ​លោក Yao Yuya អគ្គនាយក​ក្រុមហ៊ុន Huawei Cambodia នៅ​ទីស្តីការ​ក្រសួង​កាលពី​ល្ងាច​ថ្ងៃ​ពុធ​។

ព័ត៌មានដែលទាក់ទង

នាវាមុជទឹកឥតមនុស្សបើករបស់ចិនបង្កើតឯតទគ្គកម្មថ្មី អាចចុះបាតសមុទ្រជម្រៅ ១០.៩០៧ ម៉ែត្រ

នាវាមុជទឹកឥតមនុស្សបើក Haidou-1 របស់ចិនបានបង្កើតឯតទគ្គកម្មថ្មីដោយមុជទឹកសមុទ្រដល់ជម្រៅ ១០.៩០៧ ម៉ែត្រនៅក្រោមផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកនៅតំបន់ម៉ារីយ៉ាណាត្រេន (Mariana Trench)។ សមាជិកនៃក្រុមបេសកកម្មរុករកមកពីវិទ្យាស្ថានស្វ័យប្រវត្តិកម្មសិនយ៉ាងជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនបានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួថា នាវានេះបានចុះនៅជម្រៅជាង ១០.០០០ ម៉ែត្រ ៤ ដងមកហើយនៅឯចំណុច Challenger Deep នៃតំបន់ម៉ារីយ៉ាណាត្រេនក្នុងពេលធ្វើដំណើរ។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ