KaiHavertzរបស់ក្រុមBayerLeverkusenកំពុងក្លាយជាគោលដៅសំខាន់បំផុតសម្រាប់ក្រុមនានានៅអឺរ៉ុបទិញយកនៅរដូវកាលដោះដូរកីឡាករខាងមុខនេះ។

កីឡាករវ័យ២០ឆ្នាំខាងលើនេះឡើងជើងខ្លាំងនៅរដូវកាលនេះដោយកំពុងជួយក្រុមBayerប្រជែងក្នុងតំបន់ខាងលើជាមួយDortmundនិងBayernMunich។ខ្សែប្រយុទ្ធរូបនេះត្រូវបានក្លឹបជាច្រើនដូចជាRealMadrid,FCBarcelona,ChelseaនិងPSGជាដើមសម្លឹងឃើញនិងចង់បានមករួមក្រុមនៅរដូវកាលក្រោយ។ដំណឹងចុងក្រោយនេះគឺក្រុមChelseaបានដាក់តម្លៃខ្លួនរបស់គេដល់ទៅ៧៥លានផោនឯណោះ។
ចង់ដឹងថាសមត្ថភាពយុវជនរូបនេះល្អកម្រិតណាទស្សនាវីដេអូខាងក្រោម៖