ទំព័រដើម កំសាន្ត ក្រុង​ព្យុ​ង​យ៉ាង​ គំរាម​អា​មេ​រិ​ក​ឱ្យ​នៅ​ស្ងៀម ​កុំ​ជ្រៀតជ្រែក

ក្រុង​ព្យុ​ង​យ៉ាង​ គំរាម​អា​មេ​រិ​ក​ឱ្យ​នៅ​ស្ងៀម ​កុំ​ជ្រៀតជ្រែក

កូរ៉េ​ខាងជើង​-​អា​មេ​រិ​ក ៖ ក្រសួង​ការ​បរ​ទេស​កូរ៉េ​ខាងជើង​ថ្លែង​កាលពី​ថ្ងៃ​ទី​១១ មិថុនា ថា សហ​រដ្ឋអាមេរិក​ពុំ​មាន​សិទ្ធិ​ណាមួយ​ដើម្បី​ធ្វើ​អត្ថា​ធិ​ប្បាយ​លើ​កិច្ចការ​អន្តរ​កូរ៉េ​ឡើយ ហើយ​បាន​ណែ​នាំ​ដល់​រដ្ឋការ​អា​មេ​រិ​កថា យក​ល្អ​គួរ​នៅ​ស្ងៀម​ប្រសិនបើ​ខ្លួន​ចង់​ឲ្យ​ការ​បោះ​ឆ្នោត​​ប្រធានា​ធិបតី​នា​ថ្ងៃ​ទី​៣ វិច្ឆិកា​ខាង​មុខ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ។

សេចក្ដីថ្លែងការណ៍​នោះ ដែល​ដកស្រង់​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង KCNA ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួងការបរទេស​អា​មេ​រិ​ក សម្ដែង​ពី​ការ​ខកចិត្ត​របស់​ខ្លួន ក្រោយ​ការ​កាត់​ផ្ដាច់​កាលពី​ថ្ងៃ​ទី​៩ មិថុនា របស់​កូរ៉េ​ខាងជើង​បណ្ដា​ខ្សែ​ទាក់​ទង​ដោយ​ផ្ទាល់​ជាមួយ​កូរ៉េ​ខាងត្បូង ។

ក្រោយ​ការ​គំរាមកំហែង​ជា​ច្រើន​ថ្ងៃ ក្រុង​ព្យុ​ង​យ៉ាង​បាន​កាត់​ផ្ដាច់​ខ្សែ​ទាក់ទង​ដោយ​ផ្ទាល់​ទាំង​ឡាយ​របស់​ខ្លួន​ជាមួយ​កូរ៉េ​ខាងត្បូង​ដើម្បី​បរិហារ​ភាព​អ​សកម្មភាព​របស់​ក្រុង​សេ​អ៊ូ​ល ចំពោះ​ការ​បញ្ជូន​បណ្ដាសារ​របស់​ពួក​រត់ចោលជួរ​កូរ៉េ​ខាងជើង​ទៅ​កាន់​ប្រទេស​ពួក​គេ ។ កាលពី​ថ្ងៃ​ទី​១០
មិថុនា កូរ៉េ​ខាងត្បូង​ថ្លែង​ថា ខ្លួន​នឹង​សន្យា​ឲ្យ​តុលា​ការ​ចាត់ការ​ប្រឆាំង​អង្គការ​២​ដែល​ធ្វើ​ប្រតិ​បត្តិការ​បែប​នោះ ។

លោក KWON JONG GUN ដែល​ទទួល​បន្ទុក​កិច្ចការ​អា​មេ​រិ​ក​នៃ​ក្រសួងការបរទេស​កូរ៉េ​ខាង​ជើង​បាន​គំរាម​ថា ប្រសិនបើ​អា​មេ​រិ​ក​លូកដៃ​ចូល​កិច្ចការ​របស់​អ្នក​ដទៃ ដោយ​ធ្វើ​អត្ថាធិប្បាយ​ពុំ​មានការ​ប្រុង​ប្រយ័ត្ន​នានា​មិន​គិត​ដោះស្រាយ​កិច្ចការ​របស់​ខ្លួន​ផ្ទាល់ ពេល​ដែល​សភាពការណ៍​នយោបាយ​របស់​ខ្លួន​កំពុង​តែ​អាក្រក់ និង​បាត់បង់​របៀបរៀបរយ​ពុំ​ធ្លាប់​មាន​ពី​មុន​មក នោះ​អា​មេ​រិ​ក​អាច​រង​ដំបង​ដែល​ត្រឡប់​ទៅ​សំពង​ខ្លួនឯង ។

លោក​បន្ត​ថា​សហរដ្ឋអាមេរិក​ត្រូវ​ប្រកាន់ពាក្យ​សន្យា​របស់​ខ្លួន ។ នោះ​វា​មិន​គ្រាន់តែ​ល្អ​សម្រាប់​ផលប្រយោជន៍​របស់​អា​មេ​រិ​ក​ប៉ុណ្ណោះ​ទេ​តែ​ក៏​សម្រាប់​ការ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នា​ពេល​ខាង​មុខ​នេះ​ដែរ ។

ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង វាយ​ត​ម្លែ​កាលពី​ថ្ងៃ​ទី​១២ មិថុនា​ថា ពេល​នេះ​កូរ៉េ​ខាង
ជើង​ពិតជា​អស់សង្ឃឹម​ចំពោះ​អវត្តមាន​នៃ​ការ​រីក​ចម្រើន​ក្នុង​ការ​ចរចា​ជាមួយ​អា​មេ​រិ​ក ២​ឆ្នាំ​ក្រោយ​ការ​ជួប​គ្នា​កំពូល​ជា​ប្រវត្តិសាស្ត្រ​រវាង​លោក​គី​ម​ជុង​អ៊ុ​ន និង​លោក​ដូ​ណា​ល់ ត្រាំ ។

រដ្ឋមន្ត្រី​រូប​នោះ​លោក RI SON GWON ក្នុង​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន KCNA អះអាង​ថា ក្ដី​សង្ឃឹម​កែ​លម្អទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​ដែល​មាន​ខ្ពស់
ក្រោម​ក្រសែភ្នែក​របស់​ពិភពលោក​ទាំងមូល កាលពី​២​ឆ្នាំ​មុន ពេល​នេះ​បាន​ប្រែ​ក្លាយទៅជា​បាត់​សង្ឃឹម​អស់​មក​ពី​បាត់បង់​ល្បឿន ។ លោក​បន្ត​ថាក៏​ទោះបី​ប្រទេស​ទាំង​២​និយាយ​ថា​ចង់បាន​សន្តិភាព តែ​ក្រុង​វ៉ា​ស៊ិន​តោន​បែរជា​ចង់​ធ្វើ​ឲ្យ​សភាពការណ៍​ធ្ងន់ធ្ងរ​វិញ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

ភ្ជាប់ទំនាក់ទំនងតាម

16,985ក្រុម​អ្នក​គាំ​ទ្រអ្នកចូលចិត្ត
2,458ចំនួនអ្នកតាមដានអ្នកតាមដាន

ព័ត៌មានគួអាន

តើអ្វីទៅជា Coronavirus (COVID-19)?

សូមស្ដាប់កាបកស្រាយរបស់ អ្នកស្រី Lisa Maragakis អំពី Coronavirus (COVID-19) នៅខាងក្រោមនេះ៖ https://youtu.be/sHP0UIdZyI4

ការ​វះ​កាត់​ប្តូរ​សួត​ទ្វេ​ដង​ដោយ​ជោគ​ជ័យ​លើ​អ្នក​ជំងឺ​កូវីដ​១៩​អាយុ​ខ្ទង់​២០​ឆ្នាំ​ ផ្តល់​ក្តី​សង្ឃឹម​ដល់​អ្នក​ដទៃ​ទៀត​

វេជ្ជបណ្ឌិតបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ១១ ខែមិថុនាថា ស្ត្រីអាយុខ្ទង់ ២០ ឆ្នាំម្នាក់បានក្លាយជាមនុស្សដំបូងគេនៅសហរដ្ឋអាម៉េរិកដែលបានទទួលការវះកាត់ប្តូរសួតទ្វេដងសម្រាប់ជំងឺកូវីដ៩ ដោយផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺផ្សេងទៀតដែលកើតកូវីដ។ នាងបានចំណាយពេល ៦ សប្តាហ៍នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ Northwestern Memorial នៃទីក្រុងឈីកាហ្គោ កន្លែងដែលម៉ាស៊ីនទ្រទ្រង់ជីវិតបានបំពេញការងារបេះដូងនិងសួតរបស់នាងដើម្បីរក្សាជីវិតរបស់នាង។

លុយ​កាន់តែ​ពិបាក​រក​៖ ក្រសួង​ត្រូវ​រៀបចំ​ផែនការ​ថវិកា​ឆ្នាំ​២០២១ ​ឲ្យ​ចំ​សកម្មភាព​អាទិភាព

រាជរដ្ឋាភិបាល​កម្ពុជា តម្រូវ​ឲ្យ​ក្រុមការងារ​ហិរញ្ញវត្ថុ​តាម​ក្រសួង ស្ថាប័ន ក្រោម​ឱ​វាទ​របស់​ខ្លួនរៀបចំ​ផែន កា​ថវិកា​ឆ្នាំ​២០២១ ឲ្យ​ចំ​សកម្មភាព​របស់​ស្ថាប័ន និង​ស្រប​តាម​ការ​កែទម្រង់ ប្រព័ន្ធ​ថវិកា​ឆ្នាំ​២០២១ឆ្នាំ​២០២៥ របស់​រាជរដ្ឋាភិបាល​។ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ចេញ​សារាចរ​ណែនាំ​ស្តី​ពី​ការ​រៀបចំ​ផែនការយុទ្ធ​សាស្ត្រ​ថវិកា​ឆ្នាំ​២០២១ ​ដល់​ឆ្នាំ​២០២៣ កាលពី​ថ្ងៃ​ទី​៩​ មិថុនា​ ឆ្នាំ​២០២០ ​។...

កម្ពុជា ស្នើ​ក្រុមហ៊ុន​របស់​ចិន​ឲ្យ​ជួយ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​អេឡិចត្រូនិក

ភ្នំពេញៈ លោក ប៉ាន សូរស័ក្ដ រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​របស់​កម្ពុជា​បាន​ស្នើ​ឲ្យ Huawei ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈាន​មុខ​គេ​របស់​ចិន​ជួយ​បង្កើន​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​ការជួញដូរ​អនឡាញ​នៅ​កម្ពុជា ដើម្បី​រួមចំណែក​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការផ្លាស់ប្តូរ​ប្រទេស​ទៅ​ជា​សេដ្ឋកិច្ច​ឌីជីថល និង​ឈាន​ទៅ​ចាប់​យក​កំណើន​ថ្មីៗ​។ សំណើ​នេះ​ត្រូវបាន​ធ្វើ​ឡើង​ក្នុង​ឱកាស​នៃ​ជំនួប​ជាមួយ​លោក Yao Yuya អគ្គនាយក​ក្រុមហ៊ុន Huawei Cambodia នៅ​ទីស្តីការ​ក្រសួង​កាលពី​ល្ងាច​ថ្ងៃ​ពុធ​។

ព័ត៌មានដែលទាក់ទង

នាវាមុជទឹកឥតមនុស្សបើករបស់ចិនបង្កើតឯតទគ្គកម្មថ្មី អាចចុះបាតសមុទ្រជម្រៅ ១០.៩០៧ ម៉ែត្រ

នាវាមុជទឹកឥតមនុស្សបើក Haidou-1 របស់ចិនបានបង្កើតឯតទគ្គកម្មថ្មីដោយមុជទឹកសមុទ្រដល់ជម្រៅ ១០.៩០៧ ម៉ែត្រនៅក្រោមផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកនៅតំបន់ម៉ារីយ៉ាណាត្រេន (Mariana Trench)។ សមាជិកនៃក្រុមបេសកកម្មរុករកមកពីវិទ្យាស្ថានស្វ័យប្រវត្តិកម្មសិនយ៉ាងជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនបានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួថា នាវានេះបានចុះនៅជម្រៅជាង ១០.០០០ ម៉ែត្រ ៤ ដងមកហើយនៅឯចំណុច Challenger Deep នៃតំបន់ម៉ារីយ៉ាណាត្រេនក្នុងពេលធ្វើដំណើរ។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ