ប្រទេសឥណ្ឌាបានផ្ទុះករណីឆ្លងកូវីដ-១៩យ៉ាងគំហុកកាលពីថ្ងៃម្សិលមិញ ដោយត្រឹម២៤ម៉ោងប៉ុណ្ណោះមានអ្នកឆ្លងរហូតដល់១,១ម៉ឺននាក់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានរាយការណ៍។

ការឆ្លងដូចទឹកបាក់ទំនប់បានធ្វើឲ្យប្រទេសអាស៊ីភាគខាងលិចមួយនេះហក់ទៅឈរលេខ៤ក្នុងពិភពលោក ជាប្រទេសមានអត្រាឆ្លងខ្ពស់បំផុតបន្ទាប់ពី សហរដ្ឋអាមេរិក, ប្រេស៊ីល និងរុស្ស៊ី ដោយអ្នកឆ្លងកូវីដសរុបរបស់ឥណ្ឌាមានចំនួនជាង២សែន៩ម៉ឺនករណី។
ឥណ្ឌាជាប្រទេសមួយមានច្បាប់តឹងរ៉ឹង និងការពិន័យខ្លាំងក្លាចំពោះអ្នកបំពានការហាមឃាត់របស់រដ្ឋពាក់ព័ន្ធនឹងកូវីដ-១៩ ប៉ុន្តែដោយសារចំនួនប្រជាជនដ៏ច្រើនលើសលប់ (លេខ២ពិភពលោក) ភាពងប់ងុលនឹងសាសនា ដូចជាការជួបជុំមិនញញើតការឆ្លង បានធ្វើឲ្យរដ្ឋកាន់ព្រហ្មញ្ញសាសនាដ៏ធំមួយនេះកើនចំនួនអ្នកឆ្លងយ៉ាងលឿនបំផុត៕
