នាវាមុជទឹកឥតមនុស្សបើក Haidou-1 របស់ចិនបានបង្កើតឯតទគ្គកម្មថ្មីដោយមុជទឹកសមុទ្រដល់ជម្រៅ ១០.៩០៧ ម៉ែត្រនៅក្រោមផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកនៅតំបន់ម៉ារីយ៉ាណាត្រេន (Mariana Trench)។
សមាជិកនៃក្រុមបេសកកម្មរុករកមកពីវិទ្យាស្ថានស្វ័យប្រវត្តិកម្មសិនយ៉ាងជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនបានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួថា នាវានេះបានចុះនៅជម្រៅជាង ១០.០០០ ម៉ែត្រ ៤ ដងមកហើយនៅឯចំណុច Challenger Deep នៃតំបន់ម៉ារីយ៉ាណាត្រេនក្នុងពេលធ្វើដំណើរ។
ក្រុមនេះបានចាកចេញទៅធ្វើបេសកកម្មនៅថ្ងៃទី ២៣ ខែមេសាហើយបានវិលត្រឡប់ទៅខេត្តលៀវនីងភាគឦសានប្រទេសចិនវិញនៅថ្ងៃចន្ទទី៨មិថុនា។
ក្នុងអំឡុងពេលប្រតិបត្តិការមុជសមុទ្រជ្រៅ អ្នកស្រាវជ្រាវបានធ្វើតេស្តលើប្រព័ន្ធរុករកជម្រៅជ្រៅដែលមានភាពច្បាស់លាស់ខ្ពស់ ប្រតិបត្ដិការដោយប្រើដៃម៉ាស៊ីន ការរកឃើញសូរស័ព្ទក្រោមទឹក និង ការកំណត់ទីតាំងនិងការបញ្ជូនវីដេអូ HD។
នាវាមុជទឹកនេះបានប្រមូលសំណាកជាច្រើនពីទឹកសមុទ្រជ្រៅនិងថតរូបភាពកម្រិត HD នៃបរិស្ថានភូមិសាស្ត្រ៕ ដោយ៖ កញ្ញាដាលីស